ប្រធានប្រៀបធៀប
ប្រធានប្រៀបធៀប
ប្រធានៈ ចូរអ្នកធើការប្រៀបធៀបរវាងមរណភាពតួអង្គ
ប៉ូល.វីរហ្សីនី និងតួអង្គទុំទាវ។ តើមានចំណុចដូចគ្នា និងខុសត្រង់ណាខ្លះ?
សេចក្ដីអធិប្បាយ
តាមច្បាប់ធម្មជាតិ
មនុស្សក្នុងលោកាគ្មាននរណាម្នាក់មាន ជិវិតអមតៈឡើយ
គឺតែងតែស្លាប់ទៅវិញជាធម្មតាគ្រាន់តែមូលហេតុនៃសេចក្ដីស្លាប់នោះខុសៗគ្នា។
ជុំវិញនៃមូលហេតុនៃការស្លាប់នេះ អ្នកនិពន្ធក៏បានបង្ហាញពីមរណភាពរបស់តួអង្គប៉ូល
វីរហ្សីនី និងតួអង្គទុំទាវនេះដែរ។
តើមរណភាពតួអង្គទាំងពីរគូនេះ
មានចំណុចដូចគ្នា និងខុសគ្នាយ៉ាងណាខ្លះ?
មុននឹងឈានចូលដល់ការប្រៀបធៀប
លក្ខណៈដូចគ្នានិងខុសគ្នា នៃមរណភាពរបស់តួអង្គខាងលើនេះ
យើងគប្បីស្វែងយល់ន័យពាក្យគន្លឹះប្រធានជាមុនសិន។ មរណភាពគឺសំដៅទៅលើការស្លាប់បាត់បងជីវិត
ដែលលាចាកលោកយើងនេះ។ ដូចនេះតាមគំនិតប្រធាន បានតម្រូវឲ្យយើងធ្វើការបង្ហាញពីចំណុចដូច
និងចំណុចខុសគ្នារវាងមូលហេតុនៃការបាត់បង់ជីវិតរបស់តួអង្គប៉ូលវីរហ្សីនី និងតួអង្គទុំទាវ។
ជាការពិតណាស់បើគេធ្វើការសិក្សាប្រៀបធៀបទៅលើមរណភាពរបស់តួអង្គប៉ូលវីរហ្សានីនិងតួអង្គទុំទាវនឹងបានឃើញថានៅទីបំផុតនៃសាច់រឿងពួកគេសុទ្ធតែស្លាប់ដូចៗគ្នា។
ជាក់ស្ដែងតួអង្គទាំងពីរគូនេះពិតមានទឹកចិត្តស្រឡាញ់គ្នាយ៉ាងប្ដូរផ្ដាច់បំផុតដែរ។
ដូចជាប៉ូលនៅពេលដឹងថា ខ្លួនពុំអាចហែលទឹកសមុទ្រទាំងកំពុងមានព្យុះក៏ដោយក៏ប៉ូលនៅតែព្យាយាមខិតខំហែលទៅសង្គ្រោះ
នាងវីរហ្សីនី នៅតែរក្សាភក្ដីភាពទាំងកាយទាំងចិត្ត មិនព្រមដោះសម្លៀកបំពាក់
ហែលមករកកោះនោះឡើយ ទោះបីមានកម្មករជាអ្នកធានាជួយសង្គ្រោះខ្លួនក៏ដោយ។
ចំណែកទុំទាវវិញក៏មានសេចក្ដីក្លាហានពុះពារ គ្រប់ឧបសគ្គ
ដើម្បីសេចក្ដីក្លាហានរបស់ដែរ។ យ៉ាងនេះហើយ
ទើបអ្នកទាំងពីរសុទ្ធតែហ៊ានប្រឈមមុខចំពោះអំណាចផ្ដាច់ការដែលមានម្ដាយទាវ អរជូន
ម៉ឺនងួននិង ព្រះរាជាដែរ។ ម៉្យាងវិញទៀតឥទ្ធិពលនៃមរណភាពវីរហ្សីនី
និងទុំសុទ្ធតែបានធ្វើឲ្យប៉ូលក្ដីក្រោយពីមរណភាពតួអង្គទាំងប៉ូលវីរហ្សីនី
និងទុំទាវត្រូវបានបញ្ចប់មានមនុស្សជាច្រើនតែងមានអារម្មណ៍នឹកអាណិតអាសូរ
និងចងចាំវីរភាពពួកគេជានិច្ច។
សរុបសេចក្ដីមកចំណុចខាងលើនេះ
សុទ្ធសឹងជាចំណុចដូចគ្នា រវាងមរណភាពតួអង្គប៉ូលវីរហ្សីនីនិងតួអង្គទុំទាវ។
ទោះជាមានចំណុចដូចគ្នាក៏ពិតមែន
ក៏មរណភាពអ្នកទាំងពីរនៅតែមានចំណុចខុសគ្នាដែរ។ជាក់ស្ដែងការស្លាប់របស់ប៉ូលវីរហ្សីនី
គឺមូលហេតុមកពីសំពៅចេញដំណើរចំរដូវមានព្យុះដោយសារតែបាតុភូតធម្មជាតិ។ ការបាត់បង់ជីវិតខាងលើនេះគឺស្ថិតនៅសតវត្សទីដប់ប្រាំបីនៅលើនាវា«សាំងហ្សេរង់»កោះអ៊ីលដឺហ្វ្រង្ស
ដែលស្ថិតនៅក្រោមការគ្រប់គ្រងប្រទេសបារាំង។ ដូចនេះ គឺអ្នកទាំងពីរត្រូវប្រឈមមុខនឹងព្យុះពុំមានការគាបសង្កត់ណាមួយធ្វើឲ្យពួកគេទាល់ច្រកនោះឡើយ។
ក្រៅពីនេះទៀត ការស្លាប់របស់វីរហ្សីនីក៏កើតចេញពីចំណែកមួយបណ្ដោយមកពីជីដូននាង
ដែលបានកាត់កាល់នាងមិនចែកកេរមរតកឲ្យនាងហើយថែមទាំងបណ្ដេញឲ្យត្រឡប់មកវិញ ទាំងរដូវកំពុងមានព្យុះសង្ឃរាតែម្ដងទៅ។
ស្ថិតក្នុងស្ថានភាពបង្ខំបែបនេះជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់នាងនិងសម្រាប់មនុស្សដែលនាងស្រឡាញ់គឺប៉ូលនេះតែម្ដង។
ចំពោះមរណភាពទុំទាវវិញ
គឺបណ្ដោយមកពីអំណាចផ្ដាច់ការតាំងពីថ្នាក់កំពូលរហូតដល់ថ្នាក់ក្រោម។ ដោយហេតុថា
ក្នុងសម័យកាលនោះជាសម័យលង្វែកស្ថិតក្នុងសតវត្សទីដប់ប្រាំមួយពោរទៅដោយទំនៀមទម្លាប់អភិរក្សនិយម។
មានន័យថា យុវជនយើងពុំមានសិទ្ធិសេរីភាពក្នុងការសម្រេចចិត្តជ្រើសរើសស្រករដោយខ្លួនឯងឡើយ។
ហេតុដូចនេះហើយទើបតាំងពីដើមដល់ចប់ទុំទាវសុទ្ធតែចេញមុខដោះស្រាយបញ្ហាដោយខ្លួនឯង។
ជាក់ស្ដែងទុំ
និងទាវទោះបីព្រះរាជាមានព្រះទ័យអាណិតអាសូររៀបមង្គលការឲ្យអ្នកទាំងពីរហើយក៏ដោយក៏ពួកគេមិនមានសេចក្ដីសុខដែរ។ទីបំផុតក៏ត្រូវម្ដាយទាវនិងអរជូនម៉ឺងងួនព្រមទាំងបក្សពួកយកទុំទៅសម្លាប់ធ្វើឲ្យនាងទាវសម្រេចចិត្តយកសេចក្ដីស្លាប់មកដោះស្រាយជាចំណុចចុងក្រោយក្នុងផ្លូវជីវិតនាងទៅវិញ។មរណភាពនេះត្រូវបានចារឹកទុកក្នុងអារម្មណ៍យុវជន
ជាពិសេសក្នុងផ្នត់គំនិតខ្មែរទៀតផង។
សរុបសេចក្ដីមកចំណុចខាងលើនេះ
សុទ្ធសឹងជាចំណុចខុសគ្នារវាងមរណភាពតួអង្គប៉ូលវិហ្សីនីនិងតួអង្គទុំទាវ។
រួមសេចក្ដិមកទោះបីស្ថានភាពនៃមរណភាពរបស់តួអង្គប៉ូលវីហ្សីនីនិងតួអង្គទុំទាវក្នុងរឿងទុំទាវ
មិនដូចគ្នាក៏ពិតមែនតែតួអង្គទាំងពីរគូរនេះ ពិតជាំឲមានការប្ដូរផ្ដាច់នឹងគ្នារហូតដល់ដំណាក់កាលចុងក្រោយដូចគ្នា។
ឆ្លងតាមការប្រៀបធៀបខាងលើនេះបានបង្ហាញឲ្យឃើញ
ថាមរណភាពប៉ូលវីរហ្សីនីនិងទុំទាវសុទ្ធតែមានតម្លៃដូចគ្នា
ព្រោះតួអង្គទាំងពីរគូនេះសុទ្ធតែមានភាពស្មោះត្រង់និងវីរភាពដ៏អង់អាចក្លាហានមិនរាថយ
និងឧបសគ្គចំពោះមុខឡើយ។ ដូចនេះក្នុងនាមជាអ្នកសិក្សា
យើងគប្បីចេះប្រកាន់យកភាពស្មោះត្រង់រវាងគ្នានឹងគ្នា
ដែលជាគោលការណ៍សំខាន់របស់បុគ្គលនីមួយៗ ដើម្បីជំរុញឲ្យដំណើរជីវិតរបស់យើង
ឈានទៅសេចក្ដីសុខពិតប្រាកដ។
No comments: