2
សំណួរៈ
តើអ្វីទៅជាជំរឿនកសិកម្ម?
ចម្លើយៈ ជំរឿនកសិកម្ម គឺជាការប្រមូលព័ត៌មានដែលទាក់ទងនឹងសកម្មភាពកសិកម្ម។
សំណួរៈ
តើជំរឿនកសិកម្ម ប្រមូលព័ត៌មានផ្ដោតលើប្រធានបទអ្វីខ្លះ?
ចម្លើយៈ ជំរឿនកសិកម្មបានប្រមូលនូវព័ត៌មានទៅលើប្រធានបទដូចជាៈ
-ផ្ទៃដីកសិកម្មសរុបដែលមាន ទីតាំង ទំហំ ការប្រើប្រាស់ដី និងភាពជាម្ចាស់
ប្រភេទដំណាំដែលបានដាំ បច្ចេកទេសដាំ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រព
ចរិតលក្ខណៈគ្រួសារ(អាយុ ភេទ កម្រិតអប់រំ)
-សកម្មភាពសេដ្ឋកិច្ច
-ចំនួនបសុសត្វ បសុបក្សី និងប្រធានបទជាច្រើនទៀត។
សំណួរៈ តើការធ្វើជំរឿនកសិកម្ម
មានគោលបំណង និងសារៈសំខាន់យ៉ាងដូចម្ដេចខ្លះចំពោះព្រះរាជាណាចក្រកម្ពុជា?
ចម្លើយៈ ជំរឿនកសិកម្ម
ត្រូវបានប្រើប្រាស់សម្រាប់ស្វែងយល់អំពីស្ថានភាពកសិកម្មនៅតាមថ្នាក់ ឃុំ ស្រុក ខេត្ត
និងជាតិក្នុងរួមមានទាំងទំនាក់ទំនងរវាងកសិកម្ម និងការចិញ្ចឹមសត្វ ជលផល
និងវារីវប្បកម្ម។ ហើយនេះជាជំរឿន
កសិកម្មដំបូងដែលបានធ្វើឡើងដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមានសារៈសំខាន់
ព្រោះថាលទ្ធផលដែលទទួលបាននឹងត្រូវយកទៅប្រើដើម្បីជួយ និងជូនដំណឹងដល់រាជរដ្ឋាភិបាល
និងដៃគូរបស់ខ្លួនក្នុងការធ្វើសេចក្ដីសម្រេចចិត្តឲ្យបានកាន់តែប្រសើរទាក់ទងនឹងការអភិវឌ្ឍ
លើវិស័យនេះសម្រាប់ជាផលប្រយោជន៍នៃការ អភិវឌ្ឍសេដ្ឋកិច្ចជារួមរបស់មាតុប្រទេស និងរបស់កសិករទាំងបច្ចុប្បន្ននិងនាពេលអនាគត។
សំណួរៈ
តើអ្នកណាខ្លះនឹងចូលរួមក្នុងជំរឿននេះ?
ចម្លើយៈ អ្នកដែលត្រូវចូលរួមក្នុងជំរឿននេះគឺៈ
-គ្រួសារ(មិនរាប់បញ្ចូលគ្រួសារដែលរស់នៅក្នុងរាជធានីភ្នំពេញ)
ប្រកបរបរកសិកម្មមានផ្ទៃដីយ៉ាងហោច០,០៣ហិចតាក្នុងរយៈពេល ១២ខែចុងក្រោយ
អ្នកមានបសុសត្វប្រភេទធំយ៉ាងតិច២ក្បាល ឬគ្រួសារ ដែលមានបសុសត្វតូច៣ក្បាល និងបសុបក្សីយ៉ាងហោចណាស់ចំនួន២៥ក្បាល។
-អភិបាលខេត្តៈ ជាអ្នកជួយគាំទ្រដល់ការធ្វើជំរឿននេះ។
-មេភូមិៈ ជាអ្នកសហការ និងជួយក្នុងការធ្វើជំរឿននេះ
និងបំពេញកម្រងព័ត៌មានស្ដីពីភូមិ។
-អ្នកប្រមូលព័ត៌មានជំរឿនប្រហែល ៣៥០០នាក់
ដែលនឹងធ្វើសកម្មភាពប្រមូលតាមផ្ទះ។
-មន្ត្រីជាន់ខ្ពស់នៃវិទ្យាស្ថានស្ថិតិជាតិ
និងក្រសួងរុក្ខាប្រមាញ់ និងនេសាទ ជាប្រធានគ្រប់គ្រងអ្នកប្រមូលព័ត៌មានជំរឿននេះនិងជាមន្ត្រីតំបន់ទទួលបន្ទុកលើសកម្មភាពជំរឿននៅថ្នាក់ខេត្តដោយឡែកនីមួយៗដែលបានកំណត់
និងជាមន្ត្រីជំនួយការតំបន់ទទួលបន្ទុកចាត់ចែងការងារផ្ទាល់របស់ប្រធានអ្នកប្រមូលព័ត៌មានជំរឿនរបស់ពួកគាត់។
-មន្ត្រីថ្នាក់ដឹកនាំក្រសួងផែនការ និងក្រសួងរុក្ខាប្រមាញ់និងនេសាទ
ដើរតួនាទីជាមន្ត្រីដឹកនាំសម្របសម្រួលជាន់ខ្ពស់ និងជាអ្នកចូលរួមការបណ្ដុះបណ្ដាលអ្នកប្រមួលព័ត៌មាន
និងអ្នកគ្រប់គ្រងចាត់ចែងការងារជំរឿនដែរ។
-គ្រូបង្គោលចំនួន ២១២នាក់មកពីវិទ្យាស្ថានស្ថិតិជាតិនិងពីក្រសួងកសិកម្ម
រុក្ខាប្រមាញ់និងនេសាទ នៅថ្នាក់កណ្ដាលនិងថ្នាក់ខេត្ត។
-AusAID
Sida USAID និង FAO។
No comments: