Privacy Policy Sitemap About Us Contact Us 6 - Study Sources

6


សំណួរៈ តើព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទីប៉ុន្មាននៃអាស៊ាន? តើប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃ ខែ ឆ្នាំណា? ហើយការចូលជាសមាជិកអាស៊ាននេះមានផលប្រយោជន៍ និងផលវិបាកអ្វីខ្លះ ដល់ប្រទេសកម្ពុជា?
ចម្លើយៈ ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអាស៊ានទី១០ ដែលបានចូលនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩។ ហើយការចូលជាសមាជិកនេះបានផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាដូចខាងក្រោមៈ
          »មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្មលើការនាំចេញ និងនាំចូល។
          »ទាក់ទាញបាននូវវិនិយោគទុនបរទេសចូលមកធ្វើវិនិយោគលើវិស័យផ្សេងៗ។
          »កសាងសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស។
          »លែងមានព្រួយបារម្ភចំពោះគំរាមកំហែងផ្នែកសន្ដិសុខ និងលែងនៅឯកោ។
          »មានសន្ដិសុខ និងសេរីភាពក្នុងតំបន់ ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាននិងជាអាទិភាពត្រូវដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី។
          »ផ្លាស់ប្ដូរផ្នែកធនធានមនុស្ស វិទ្យាសាស្ត្រ និងបច្ចេកទេសថ្មីបន្ថែមទៀត។
          »មានការផ្លាស់ប្ដូរផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រទេស។
          »ផ្លាស់ប្ដូរគ្នាផ្នែកធនធានមនុស្ស វិទ្យាសាស្ត្រ និងបច្ចេកទេសថ្មីបន្ថែមទៀត។
          »ទទួលបានការខ្ចីប្រាក់ដ៏ច្រើនពីធនាគារអភិវឌ្ឍន៍អាស៊ីនិងបណ្ដាប្រទេសជាសមាជិកក្នុងអត្រាការប្រាក់ទាប ហើយមានរយៈពេលយូរ។
          »លេចមុខមាត់លើឆាកអន្តរជាតិ និងមានសិទ្ធិធ្វើសហប្រតិបត្តិការរួមគ្នាដោយសមភាព។
          »មានការអភិវឌ្ឍខាងវិស័យផ្សេងៗដូចជា កសិកម្ម ទេសចរណ៍។ល។
          »ទទួលបានផលចំណេញយ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ ការបរទេស និងកិច្ចការសេដ្ឋកិច្ច។
          »ទទួលបាននូវបទពិសោធពីខ្លឹមសារសំខាន់ៗនៃតំបន់និយម និងសកលនិយម ព្រមទាំងយល់នូវទំនាក់ទំនងការទូត។
          »ចំណេញខាងនយោបាយ និងមានឱកាសស្រូបយកនូវអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាសមាគមអន្តរជាតិ។
          ប្រទេសកម្ពុជាប្រឈមនឹងផលវិបាកមួយចំនួនដូចជាៈ
          ​»ការខ្វះខាតធនធានមនុស្ស និងវិទ្យាសាស្ត្របច្ចេកវិទ្យានៅមានកម្រិតទាប។
          »នាំចេញទំនិញតិចជាងការនាំចូល ហើយក្លាយជាទីផ្សាររបស់គេ។
          »មិនអាចជាដៃគូប្រណាំងប្រជែងសេដ្ឋកិច្ច ជាមួយបណ្ដាប្រទេសអាស៊ានមួយចំនួនបានឡើយ។
សំណួរៈ ជំនឿលើព្រលឹងមេបា ជាជំនឿចំពោះកំហុសឆ្គងលើព្រលឹងមេបា។ តើកំហុសមេបាមានប៉ុន្មាន? អ្វីខ្លះ?
ចម្លើយៈ កំហុសមេបាមាន៣គឺៈ
          »ខុសមេបាចាស់ទុំៈ ការខុសដោយសារកូនចៅទាស់ទែងគ្នារហូតដល់ឈប់និយាយរកគ្នា ហើយធ្វើឲ្យការរស់នៅមិនមានសេចក្ដីសុខ។          »ខុសមេបាក្រមុំកំលោះការខុសដោយសារក្រមុំកម្លោះបំពានលើសីលធម៌មេបាហ៊ានប្រព្រឹត្តលួចលាក់ទាក់ទងរួមសង្វាសជាមួយគ្នាមិនឲ្យម្ដាយឪពុកដឹងឮ។
          »ខុសមេបាផ្កាប់មុខៈ ការខុសដោយសារតែមានអំពើផិតក្បត់រវាងប្ដីប្រពន្ធ ធ្វើឲ្យព្រលឹងមេបាខឹងខ្លាំង។

No comments:

Powered by Blogger.