10
សំណួរៈដូចម្ដេចដែលហៅថា អត្តសញ្ញាណជាតិ?
តើអត្តសញ្ញាណជាតិមានសារៈសំខាន់អ្វីខ្លះ?
ចម្លើយៈ ដែលហៅថាអត្តសញ្ញាណជាតិ
គឺជាគ្រឿងសម្គាល់ ឬលក្ខណៈសម្គាល់ជាពិសេសផ្ទាល់របស់ជាតិ។
ហើយអត្តសញ្ញាណជាតិមានសារសំខាន់ដូចជា៖
»បង្ហាញនូវលក្ខណៈពិតៗ
ដាច់ដោយឡែករបស់ជាតិសាសន៍នីមួយៗ
»បង្ហាញពីតម្លៃនៃអរិយធម៌ជាតិ
»បង្ហាញឲ្យយល់ដឹងពីជម្រៅព្រលឹងជាតិ
»ស្គាល់ពិអត្តចរិតជាតិសាសន៍នីមួយៗ
»ស្គាល់ពីប្រវត្តិសាស្ត្ររបស់ខ្លួន។
សំណួរៈ
ដើម្បីឲ្យអត្តសញ្ញាណជាតិបានគង់វង្ស តើត្រូវធ្វើដូចម្ដេចខ្លះ?
ចម្លើយៈ
ដើម្បីឲ្យអត្តសញ្ញាណជាតិបានគង់វង្សត្រូវធ្វើដូចជា៖
»ការពារវប្បធម៌របស់ខ្លួនក្នុងនោះរួមមាន
ភាសា អក្សរសិល្ប៍ ទំនៀមទម្លាប់ប្រពៃណី
»ពង្រឹងបន្ថែមនូវវប្បធម៌ជាតិឲ្យរឹងមាំ
»ផ្សព្វផ្សាយឲ្យកូនចៅជំនាន់ក្រោយបានយល់ដឹងព្រមទាំងផ្សព្វផ្សាយទៅបរទេស
ដើម្បីពង្រីកនិងគេបានស្គាល់
»ទប់ស្កាត់ការហូរចូលនូវវប្បធម៌របស់បរទេសដែលមានភាពពាលាអាវ៉ាសែ
»មានមនសិការចំពោះជាតិមាតុភូមិខ្លួន
»ចេះឲ្យតម្លៃជាតិសាសន៍ខ្លួន។
សំណួរៈ
តើសេចក្ដីថ្លែងការស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្លាយជាច្បាប់អន្តរជាតិនៅថ្ងៃខែឆ្នាំណា?
ហើយវាស្ថិតនៅក្រោមទម្រង់កាតិកាអន្តរជាតិអ្វីខ្លះ?
ចម្លើយៈ
សេចក្ដីថ្លែងការស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្លាយជាច្បាប់អន្តរជាតិនៅថ្ងៃទី១០
ខែធ្នូរ ឆ្នាំ១៩៦៦។ ហើយវាស្ថិតនៅក្រោមទម្រង់កតិកាអន្តរជាតិរួមមានៈ
»កតិកាសញ្ញាអន្តរជាតិស្ដីពី
សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
»កតិកាសញ្ញាអន្តរជាតិស្ដីពី
សិទ្ធិក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
សំណួរៈ តើសិទ្ធិជាអ្វី?
សិទ្ធិនារីមានន័យដូចម្ដេច? ហើយគេគោរពបុណ្យសិទ្ធិនារីថ្ងៃខែណា?
ចម្លើយៈ សិទ្ធិ គឺជាអំណាចរូបកាយ
និងចិត្តគំនិតក្នុងការធ្វើអ្វីៗរបស់បុគ្គលរូបវន្ដដែលមានពីធម្មជាតិមក
ឬដែលបានទួលតាមរយៈការអប់រំ ជាសេរីភាពក្នុងការធ្វើអំពើ ឬសកម្មភាពតាមសេចក្ដីសម្រចនៃអំណាចច្បាប់។
បុគ្គលគ្រប់រូបមានសិទ្ធិដេក ដើរ ឈរ អង្គុយ ឬធ្វើអ្វីៗទៅតាមទំនើងចិត្ត
តាមចំណង់តាមតម្រូវការ តាមសមត្ថភាព
លទ្ធភាពរបស់ខ្លួនដោយស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់។
សិទ្ធិនារីសំដៅលើ៖
»ការលើកកម្ពស់តម្លៃស្ត្រីក្នុងសង្គម
»ការបង្កលក្ខណៈឲ្យស្ត្រីមានលទ្ធភាពចូលរួមក្នុងគ្រប់សកម្មភាពសង្គម
»សមភាពយេនឌ័រ
និងសមធម៌យេនឌ័រ
»ការរំឭកឡើហវិញអំពីភាពយុត្តិធម៌ចំពោះស្ត្រីក្នុងអតីតកាល
និងការតស៊ូប្រឆាំងនានាដើម្បីស្ត្រីទទួលបានយុត្តិធម៌ក្នុងសង្គម។
ហើយសិទ្ធិនារី
នៅលើសាកលលោកគេតែងតែប្រារព្ធធ្វើនៅថ្ងែទី០៨ ខែមីនា ជារៀងរាល់ឆ្នាំ។
No comments: