3
សំណួរៈ
តើជំរឿននេះដំណើរការទៅយ៉ាងដូចម្ដេច? តើនៅពេលណា?
ចម្លើយៈ ដំណើរការធ្វើជំរឿនដំណើរការទៅជាពីរដំណាក់កាលគឺៈ
-ដំណាក់កាលទី១ ចាប់ផ្ដើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី ៣១ ខែ
ឧសភា ឆ្នាំ២០១៣ មានរយៈពេល៤៥ថ្ងៃ។
-ដំណាក់កាលទី២ ចាប់ពីខែសីហា ដល់ខែកញ្ញា
ដែលត្រូវចំណាយត្រឹមតែ២២ថ្ងៃតែប៉ុណ្ណោះ។
សំណួរៈ
តាមពុទ្ធសាសនា ដើម្បីឲ្យមនុស្សរស់នៅបានសុខ សន្ដិភាព
តើមនុស្សគួរតែប្រតិបត្តិមាគ៌ាចំនួនប៉ុន្មាន?អ្វីខ្លះ?
ចម្លើយៈ ដើម្បីឲ្យមនុស្សរស់នៅបានសុខសន្ដិភាព
មនុស្សត្រួវតែប្រតិបត្តិតាមមាគ៌ាចំនួន៨របស់ព្រះពុទ្ធសាសនាគឺៈ
១. សម្មាទិដ្ឋិៈ ការយល់ឃើញត្រូវ
២. សម្មាសង្គប្បៈ ការត្រិះរិះត្រូវ
៣. សម្មាវាចាៈ ពាក្យសម្ដីត្រឹមត្រូវ
៤. សម្មាកម្មន្ដៈ ការងារត្រឹមត្រូវ
៥. សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
៦. សម្មាវាយាមៈ ការព្យាយាមក្នុងផ្លូវត្រូវ
៧. សម្មាសតិៈ ការភ្ញាក់រលឹកត្រូវ
៨. សម្មាសមាធិៈ ការតម្កល់ចិត្តត្រូវ។
សំណួរៈ
តើអកុសលធម៌ ៣យ៉ាងមានអ្វីខ្លះ?ចូរបង្ហាញ។
ចម្លើយៈ អកុសលធម៌មាន៣យ៉ាងគឺៈ
-លោភៈ ភាពលោភលន់ចង់បានហើយ ចង់បានទៀតមិនចេះឆ្អែតឆ្អន់ដែលអាចឈានទៅរកអំពើអសកម្មផ្សេងៗនៅក្នុងសង្គម។
-ទោសៈ
កើតចេញពីការក្ដៅចិត្ត ទាស់ចិត្ត គ្មានភាពអត់ធ្មត់
អាចបង្ករឿងធំបានដោយមិនមានការលើកលែង។
-មោហៈ ជាការវង្វេងមិនដឹងខុសត្រូវ ដោយភាពល្ងង់ខ្លៅ
អាចដឹកនាំយើងអោយប្រព្រឹត្តអំពើ អាក្រក់ដើម្បីបំពេញលោភៈ និងទោសៈរបស់ខ្លួន។
សំណួរៈ
តើអគតិទាំងបួន
ដែលមនុស្សផងទាំងពួងត្រូវចៀសវាងមានអ្វីខ្លះ?
ចម្លើយៈ អគតិទាំងបួន
ដែលមនុស្សផងទាំងពួងត្រូវចៀសវាងរួមមានៈ
-មោហោគតិៈ
លំអៀងព្រោះការវង្វេង។
-ទោសោគតិៈ លំអៀងព្រោះភ័យខ្លាច។
-ភយាគតិៈ លំអៀងព្រោះល្ងង់ខ្លៅ។
-ឆន្ទាគតិៈ លំអៀងព្រោះស្រឡាញ់។
No comments: