Privacy Policy Sitemap About Us Contact Us 4 - Study Sources

4


សំណួរៈ ដូចម្ដេចដែលហៅថា អំពើអាក្រក់?ហើយវាចែកចេញជាប៉ុន្មានបែប?អ្វីខ្លះ?
ចម្លើយៈ ដែលហៅថាអំពើអាក្រក់ ជាអំពើមួយនាំឲ្យចិត្តសៅហ្មង នាំខូចខាតដល់ប្រយោជន៍ឲ្យកើតទុក្ខលំបាកដល់ខ្លួនឯង និងសង្គម។
          អំពើអាក្រក់ត្រូវបានគេបែងចែកចេញជា ៣បែបគឺៈ
          ក. អំពើអាក្រក់ដោយកាយ
          -បាណាតិបាតៈ សម្លាប់ជីវិត
          -អាទិន្នាទានៈ អំពើគៃបន្លំ លួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ
          -កាមេសុមច្ឆាចារាៈ អំពើខុសឆ្គងក្នុងកាមទាំងឡាយ
          ខ. អាក្រក់ដោយវាចារ
          -ពាក្យសំដីកុហកបោកបញ្ឆោត
          -ពាក្យសម្ដីញុះញុង អុចអាល ចាក់ដោត
          -ពាក្យសំដីត្រគោះបោះបោក
          -ពាក្យសំដីឥតប្រយោជន៍
          គ. អំពើអាក្រក់ដោយចិត្ត
          -មានគំនិតលោភលន់ចង់បានទ្រព្យសម្បត្តិអ្នកដទៃ
          -មានគំនិតបៀតបៀនប្រទូសរាយជាមួយអ្នកដទៃ
      -គំនិតយល់ខុសឆាកគន្លងធម៌ គឺយល់ថាក្នុងលោកនេះ គ្មានបាប គ្មានបុណ្យ ឪពុកម្ដាយគ្មានគុណអានន្ត គុណអាស្រ័យ។
សំណួរៈ ហេតុអ្វីបានជា គេនិយាយថាសិល្បៈស្ថាបត្យកម្មខ្មែរឆ្លុះបញ្ចាំងពីចរិត និងទេពកោសល្យរបស់បុព្វបុរសជាតិ?
ចម្លើយៈបានជាស្ថាបត្យកម្មខ្មែរឆ្លុះបញ្ចាំងពីចរិតនិងទេពកោសល្យរបស់បុព្វបុរសជាតិពីព្រោះស្ថាបត្យកម្មខ្មែរផ្នែកសំណង់បុរាណ មានប្រាសាទអង្គរវត្តជាដើមនោះ ដែលអាចចាត់ទុកជា ភស្ដុតាងបញ្ជាក់ថាបុព្វបុរសខ្មែរ មានទេពកិសល្យប្រកបដោយចំណេះដឹង វិទ្យាសាស្ត្រខ្ពស់ខាងសំណង់ព្រោះទិដ្ឋភាពទាំងនោះឃើញមានតែការលើកដុំថ្មដាក់បន្តុបបន្តគ្នា ឬតម្រូវលើគ្នាដោយគ្មានប្រើដែកសរសៃ ឬបាយអអ្វីឡើយ ហើយមានជំហរឹងមាំទ្រាំទ្របាននិងអាកសធាតុរាប់សតវត្ស។ ម្យ៉ាងទៀតស្ថាបត្យកម្មផ្នែកចម្លាក់ ក៏បញ្ជាក់ពីសក្ខីភាពថាជនជាតិខ្មែរក៏ជនជាតិដែលចរិតឧស្សាហ៍ព្យាយាម តស៊ូអំណត់ស្វិតស្វាញ នឹងការងារណាស់។បើគ្មានចិត្តអំណត់ទេ ក៏មិនអាចសម្រេចបាននូវក្បូរក្បាច់រចនារស់រវើក ល្វតល្វន់តាមក្បាច់លិប លៀន លោត​ ដូចមាននៅតាមជញ្ជាំង ឬថែវប្រសាទសិលានោះបានឡើយ។

No comments:

Powered by Blogger.