Privacy Policy Sitemap About Us Contact Us ផ្នែក(ក) - Study Sources

ផ្នែក(ក)

ប្រមូលសុភាសិតខ្មែរ
- កម្មករមែនពិត តែគំនិតឥតចង់ធ្វើខ្ញុំកំដរអ្នកណាទេ សាច់ឈាមថ្លាឆ្វង់ ស្មោះត្រង់នឹងជាតិ។
- ករណិយកិច្ចជាគំរោងការ ដែលមនុស្សគ្រប់គ្នាត្រូវបំពេញតាមឋានៈខ្លួន។(ព្រះធម្មវរោត្តមតុង ឈួន)
- ការកើតជាមនុស្សទោះប្រុសស្រី ចាស់ក្ដីក្មេងក្ដី តែងឃ្លាឃ្លាតចាកទីស្រឡាញ់ចេញចាកញាតិ មានជាតិមានទុក្ខទុក្ខខ្លាំងក្លា។(លោកគ្រូ ម៉ុក សំឱក)
- ការកើតបានមកជារូបអង្គ ត្រូវផ្ចង់គំនិតនឹងប្រាជ្ញា ព្រមទាំងសេចក្ដីខ្មីឧស្សាហ៍ រៀនវិជ្ជាការអោយចេះស្ដាប់។(តែ ជុន)
- ការចេះស្ដាប់ចប់សព្វមន្ដសិល្បវិជ្ជា មិនប្រើជាប្រយោជន៍ធ្ងន់កែរខួរ ដូចពាក់មាសពេជ្របំប៉នព្យួរ ស្រីមិនគួរខាតធនធ្ងន់តែខ្លួន។(ញូង សឿន)
-  ការចេះសន្ទនាជាមួយភ្ញៀវ ទុកជាវិជ្ជាដ៏កម្រមួយ ត្រូវប្រើរបៀបមួយរយជំពូក ដើម្បីអោយភ្ញៀវរីករាយជានិច្ច។(ឈូក­ ម៊ឹង ម៉ៅ)
- ការដែលយើងធ្វើ នាំអោយយើងដុះដាលចិត្តគំនិតកាន់តែធំ កាន់តែខ្ពស់កាន់តែរីកធំឡើង យើងធ្វើការជួយបង្កើតលោកទាំងមូល។(មាស រឿង)
- ការបរិភោគ អាហារក្នុងលោក មិនដឹងប្រមាណ ស៊ី​ច្រើនចាក់ច្រាសវិបល្លាសសន្ដាន ភ្លើងធាតុមិនបាន ដុតដូចប្រក្រតី។ ចាត់ជាពិសពុលព្រោះតែស៊ីជ្រុល នាំកាឡកណ្ណី អោយមកគ្រប់ប្រាណ សន្ដានប្រុសស្រី ព្រោះតែចំណី គប្បីរិះគិត។(ព្រះគ្រូបញ្ញាលិខិត កៅ ស៊ីម)
- ការធ្វើអោយប្រាសចាករោគផ្សេងៗ ជាមូលដ្ឋានធំបំផុត នៃវឌ្ឍនភាពកម្ពុជា ការពារសុខភាព នៃបណ្ដាលជន តុបតែង ព្រះរាជធានីយើងឲ្យបានជារាជធានី ល្អជាងគេនៅខាងបូព៌ាប្រទេស ផ្ដល់នូវសុខុមាលភាពបណ្ដាជនទាំងអស់គ្នា នេះហើយយយគោលបំណងជាអចិន្ត្រៃយ៍នៃរាជធានីក្រុមមឿង។
- ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្ដិសុខក្នុងផ្ទៃលោក។(ព្រះធម្មវរោត្តមតុង ឈួន)
- ការរចនាឯករាជ្យរបស់យើង ជាការពិបាកមែន ប៉ុន្ដែនឹងបានផលប្រយោជន៍ច្រើន។
- ការអប់រំ គឺជាការហ្វឹកហ្វឺននូវសក្ដានុភាព ដែលជាគ្រឿងពង្រីកបណ្ដុះឬបង្កើនចំណេះវិជ្ជា។
- កាលបើឃើញថា ការថ្មីធ្លាក់មកនៅក្នុងកណ្ដាប់ដៃហើយនោះបង់ការចាស់ជាក្រោយ។
- កាលបើមានភ្លៀងចូលមករកអាត្មា ចូរចរចាតែពាក្យផ្អែមយ៉ាងស្រស់ស្រាយ ការរាប់អានបានយ៉ាងនេះឆ្ងាញ់ មាល្បាយលើសលុបអស់រសទាំងឡាយក្នុងផែនភព។
- កិច្ចការឯណា យើងបានគិតពិនិត្យសំឡឹង ទៅក្នុងអនាគតក្ដី បច្ចុប្បន្នក្ដី អតីតក្ដី ហើយមានប្រយោជន៍ នោះគួរយើងខំព្យាយាមធ្វើកិច្ចនោះឲ្យបានសំរេចប្រយោជន៍ឡើង។ (ព្រះសាសនមុនី មាស កង)
- កិត្តិយសនៃប្រទេសនីមួយៗ មិនមែនស្ថិតនៅលើមូលដ្ឋាន នៃឃាទកម្មមនុស្សម្នាក់ ឬពីរនាក់នោះទេ។កុំគិតយល់អំពល់នឹងរូបំ អនិច្ចំមិនទៀងល្អៀងគ្រប់ប្រាណ កើតហើយស្លាប់ក្រឡាប់ព្រាត់ប្រាសឋាន ទុក្ខគ្មានស្រាន្តស្រាក ស្រុតមួយថ្ងៃ។(អ្នកឧកញ៉ាមហាវិនិច្ឆ័យ នៅ)
- កុំគិតរៀនចង់ធ្វើមន្ត្រី ស្អប់ខ្ពើមដឹកនាំអោយក្រ ត្រូវរៀនធ្វើជាកសិករទើបមានទ្រព្យតទៅជាក្រោយ។
- កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវប្រឹង។
- កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាស់ល្ងង់ទើបចេះ ខ្មាស់ក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
- កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្ដាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនអោយទានស្មូមយាចក។
- កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។
- កុំអាងថា បើមានមិនបាច់ខំ បើរវល់មិនបាច់ច្រាន។
- កុំអោយប្រព្រឹត្តិទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធអោយមួរហ្មង។
-កុំឲ្យយកបញ្ហាសាសនាមកបន្លំ នឹងសេចក្ដីរៀបរយខាងរដ្ឋបាល។ក្រពះបង្កើតឲ្យមានបញ្ហាសេដ្ឋកិច្ចស្មុកស្មាញក្នុងលោក។
- ព្រះជាហេតុដើម នៃការចលាចលក្នុងរដ្ឋនីមួយៗ នៃសង្គ្រាមក្នុងលោក។

No comments:

Powered by Blogger.