ផ្នែក(ខ)
ខ
- ខន្ធទាំងឡាយប្រាំជាភាវៈធ្ងន់ កូនប្រពន្ធក៏មានខន្ធប្រាំ
បុគ្គលអ្នកនាំភាវៈរងកម្ម ដោយសារខន្ធប្រាំត្រួតហើយត្រួតទៀត។
- ខឹងខុសខូចខាត ប្រមាថលិចលង់។
- ខឹងឥតពិចារណា នាំខូចការខូចប្រយោជន៍ ធម៌ខឹងនាំអាសោចិ ខុសខាតខូចដោយមិនគិត។
- ខ្មែរយើងភាគច្រើនបំផុត បានកាន់ព្រះពុទ្ធសាសនា
ដែលជាសាសនានាំទៅកាន់សន្ដិភាព។
- ខំរកស៊ីធ្វើការ មិនអសារឥតប្រយោជន៍ ចង្រៃណាស់យ៉ាងហោចគង់គ្រប់ស៊ីមិនសុំគេ។ប្រសិនមានសំណាង
បានកសាងពីបុព្វេផ្សំផងមិនលេងទេ ឡើងជាកុដុមពិក៏សេដ្ឋី។
- ខ្យល់មិនបោកបក់រំលើងស្មៅ ដែលឱនទន់ទោរទៅគ្រប់ទិសតំបន់នេះជាភាពនៃបុគ្គលធំតូចក្នុងលោកនេះ
អ្នកផងធ្វើសង្គ្រាមចំពោះអ្នកដូចខ្យល់បក់រំលំលើណាដែលធំៗ។(បញ្ចតន្ត្រៈមហាវិរិយបណ្ឌិតោ
ប៉ាង ខាត់)
No comments: