Privacy Policy Sitemap About Us Contact Us ផ្នែក(គ) - Study Sources

ផ្នែក(គ)


- គុកនិងសោរគឺចោរបង្កើត ឱសថល្អឆើតកើតពីរោគ ដំណេកកើតពីការងុយដេក មនុស្សក្នុងលោកិយកើតពីកម្ម។
- គួរគិតជីវិតពុំទៀងទាត់ តែងតែបែរបត់កាន់ក្ដីស្លាប់ ពុំដែលបានស្រួលប្រែប្រួលឆាប់ ក្រឡាប់ស្ងាត់សូន្យចាកកូនចៅ។
- គួរនិយាយទូន្មានគ្នា និងគួរហាមឃាត់គ្នា ឲ្យបានមុនធ្វើអំពើខុសឬការអាក្រក់។
- គេទុកវិធីពេទ្យេវិទ្យាសាស្ត្រជាអាវុធមានមុខពីរ អាចធ្វើឲ្យមនុស្សជារោគក៏បាន ស្លាប់ក៏បាន បើអ្នកកាន់អាវុធនោះគ្មានសមត្ថភាព។
- គ្មានកម្លាំង គ្មានបញ្ញា គ្មានអាហារ​ គ្មានជីវិត។
- គ្រប់កាលទាំងពួង ព្រះរាជាដែលមានសេចក្ដីទុក្ខព្រួយធ្លាក់មកដល់រមែងទៅជាគ្រឿងលេងនៃមន្ត្រីទាំងឡាយ ព្រោះហេតុនេះឯងបានជាមន្ត្រីតែងត្រូវការព្រះបតីដែលមានទុក្ខ។(បញ្ចតន្ត្រៈ មហាវិរិយបណ្ឌិតោ ប៉ាង ខាត់)
- គ្រួសារដែលរីករាយ គឺដោយសារភរិយា ព្រោះភរិយានេះហើយដែលចេះប្រចុបប្រចែងស្វាមី មានការតាក់តែងគេហដ្ឋានឲ្យជាទីគាប់ចិត្តនៃប្ដី និងប្រើវាចាផ្អែមពីរោះ។

No comments:

Powered by Blogger.