Privacy Policy Sitemap About Us Contact Us 5 - Study Sources

5


សំណួរៈ តើគោលការណ៍ភូមិ ឃុំមានសុវត្ថិភាពគឺអ្វី? ចូរបង្ហាញ។
ចម្លើយៈ គោលការណ៍ភូមិ ឃុំមានសុវត្ថិភាព គឺដើម្បីលើកកម្ពស់ និងជម្រុញចលនាការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងប្រទេសកម្ពុជាហើយដែលស្ថិតក្នុង៖
          ក.គោលបំណង និងសំណូមពរ
          »បន្ដកសាង និងពង្រីកសន្ដិសុខ សុវត្ថិភាពជូនពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមរយៈការតស៊ូ លប់បំបាត់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់នៅក្នុងទូទាំងប្រទេស ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត។
          »បំផុសឲ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ចពីគ្រប់តីកន្លែង តាមរយៈសមាសភាគផ្សេងៗក្នុងជួររដ្ឋាភិបាល ផ្នែកឯកជន និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីកសាងបានជាកម្លាំងសរុប វិធីសរុបមធ្យោបាយសរុប ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
          ខ.លក្ខណ់សម្បត្តិភូមិឃុំមានសុវត្ថិភាពគឺមាន៥យ៉ាងគឺ៖
          »គ្មានសកម្មភាព លួចឆក់ប្លន់គ្រប់ប្រភេទ
          »គ្មានការផលិត និងចែកចាយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
          »គ្មានអំពើអាណាចារ ការជួញដូរស្ត្រី និងកុមារព្រមទាំងអំពើហិង្សាក្នុងគ្រួសារ
          »គ្មានក្មេងទំនើង បងធំ បងតូច
          »គ្មានការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
សំណួរៈ តើអ្វីជាទំនាស់? តើទំនាស់ចែកចេញជាប៉ុន្មាន? អ្វីខ្លះ? តើបណ្ដាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មានគោលការណ៍ក្នុងការដោះស្រាយទំនាស់ និងកិច្ចសហប្រតិបត្តិការយ៉ាងដូចម្ដេចខ្លះ?
ចម្លើយៈ ទំនាស់គឺជា ភាពមិនចុះសម្រុងគ្នា ការប្រទូសរ៉ាយរវាងភាគីទាំងឡាយដែលពាក់ព័ន្ធផលប្រយោជន៍ ឬធ្វើឲ្យបាត់បង់កេរ្ដិ៍ឈ្មោះ។
          ទំនាស់ចែកជា២គឺ៖
          »ទំនាស់ក្នុងៈ គឺសំដៅលើទំនាស់ក្នុងប្រទេសពោលគឺទំនាស់រវាងអង្គភាពមួយ ទៅអង្គភាពមួយ ស្ថាប័នមួយទៅស្ថាប័នមួយ ឬទំនាស់រវាងក្រុមមួយនិងក្រុមមួយផ្សេងទៀត។
          »ទំនាស់ក្រៅៈ សំដៅទំនាស់ខាងក្រៅប្រទេសពោលគឺទំនាស់រវាងប្រទេសមួយ និងប្រទេសមួយផ្សេងទៀត ដែលមិនមែនជាប្រទេសរបស់ខ្លួន។
          នៅពេលមានទំនាស់ប្រទេសដែលជាសមាជិកអាស៊ាន ត្រូវមានកិច្ចសហប្រតិបត្តិការមិត្តភាពដូចខាងក្រោមៈ
          »ប្រើប្រាស់វេទិការមួយសម្រាប់ដោះស្រាយ ការខ្វែងយោបល់គ្នាក្នុងរង្វង់តំបន់។
          »គោរពគ្នាទៅវិញទៅមកនូវឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និងអត្តសញ្ញាណជាតិរបស់សមាជិកទាំងអស់។
          »គោរពសិទ្ធិរបស់រដ្ឋនីមួយៗក្នុងការរស់នៅឲ្យរួចផុតពីការជ្រៀតជ្រែកនឹងធ្វើវិច្ឆេទកម្ម ឬការបង្ខិតបង្ខំពីខាងក្រៅ។
          »ដោះស្រាយទំនាស់ ឬជម្លោះដោយសារសន្ដិវិធី។
          »បោះបង់ចោលរាល់ការគំរាមកំហែង ឬការប្រើកម្លាំង។
          »សហការគ្នារវាងសមាជិកទាំងអស់លើផ្នែកនយោបាយ សន្ដិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គម បរិស្ថាន។ល។
          »ធានាឲ្យមានការរីកចម្រើនថ្មីក្នុងតំបន់ក៏ដូចលើពិភពលោកផងដែរ។

No comments:

Powered by Blogger.