ផ្នែក(ឆ)
ឆ
» ឆ័ត្រថ្មថ្មដាជាជាតិធ្ងន់ ចិត្តទេពអត់ធន់ធ្ងន់មហិមា
អ្នកតាមឱវាទចាស់ព្រឹទ្ធាចារ្យ ហៅធ្ងន់មួយសារលើសលែងក្រៃ។
» ព្រះបន្ទូលព្រះពុទ្ធវិសេសលន់ ធ្ងន់ក្រៃលែងធ្ងន់ផុតនិស្ស័យ
ព្រោះជាកំពូលលើភពត្រៃរកអ្វីមកថ្លៃថ្លឹងពុំបាន។
» ឆ្កួតស្រី ឆ្កួតស្រា ឆ្កួតល្បែងពាលា អំពើឆ្គាំឆ្គង។
» ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។
» ឆ្កែព្រុសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
» ឆ្កែចចកកុំត្រាប់រាជសីហ៍ សត្វបក្សីកុំត្រាប់រាជហង្សា អ្នកល្ងង់ខ្លៅកុំត្រាប់អ្នកប្រាជ្ញា
បាគូក្លៀវក្លាត្រាប់សត្វសសេះ។
» ឆ្កែទាល់ច្រក រលកទាល់ច្រាំង។
» ឆ្កែជាអោយបាយឆី ដេកនៅដីចាំធនធាន គ្រឿងសឹកទុកទាហ៊ាន
កេរ្ដិ៍គម្ពីរទុកប្រាជ្ញាប្រាយ។ (កិរកាល)
» ឆ្ងាញ់កាមញ៉ាមស្អិត ឆ្ងាញ់សុភាសិតស្អិតលើសកាម។
» ឆ្ងាញ់មាត់មិនស្អិត ដូចឆ្ងាញ់ចិត្ត។
» ឆ្ងាយកាយ ណាយចិត្ត។
» ឆ្មាកន្ទុយខ្វៀន ឬមនុស្សឆ្មាកន្ទុយខ្វៀន ឬ(ធ្លាក់ខូច
ឬធ្លាប់មានពុតដូចឆ្មាកន្ទុយខ្វៀន)។
» ឆ្មាមិននៅកណ្ដុរឡើងរាជ្យ។
» ឆ្លុះកញ្ចក់ធ្មេចនេត្រា។
» ឆ្លៀតកេងកិបចំពោះអ្នកឲ្យផល ដោយប្រើកលគិតគំនិតថោកថាគេមិនដឹងប្រឹងឆបោក
នេះហៅចាប់បោកឆ្នាំងបាយឯង។
» ឆ្លៀតពងដូចត្រីងៀត។
» ឆ្អឹងស្រែក ស្បែកហៅ ឬ(ឈាមស្រែកស្បែកហៅ)។
» ឆ្អិនសឹមស៊ី។
» ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
» ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាង ឆ្អិនព្រេងសំណាងផុតទុក្ខា។
» ឆ្អិនឆ្ងាញ់យ៉ាងណាកុំសាវ៉ាភ្លេចកាលឆៅ ធម្មតាឆ្អិនទើបកើតក្រោយដោយសារក្ដៅ
បើគ្មានឆៅតើបានឆ្អិនមកពីណា។
No comments: