9
សំណួរៈ តើវិមជ្ឈការជាអ្វី?
ចូរបង្ហាញពីភាពខុសគ្នារវាងវិមជ្ឈការ និងវិសហមជ្ឈការ។
ចម្លើយៈ វិមជ្ឈការ
គឺជាការផ្ទេរអំណាច និងការទទួលខុសត្រូវលើមុខងារសាធារណៈពីរដ្ឋបាលកណ្ដាលទៅអង្គភាពជំនាញរបស់ក្រសួងនៅអង្គភាពក្រោមបង្គាប់
និងរដ្ឋបាលមូលដ្ឋាន ដើម្បីធានាគុណភាព ប្រសិទ្ធភាពនៃប្រព័ន្ធអភិបាលកិច្ច
ការកើនឡើងនូវសិទ្ធអំណាច និងសមត្ថភាពនៃកម្រិតថ្នាក់ផ្សេងៗរបស់រដ្ឋបាលជាតិ។
បង្ហាញពីការខុសគ្នារវាងវិមជ្ឈការ
និងវិសហមជ្ឈការៈ
×
វិមជ្ឈការ
»គោលបំណងដើម្បីឲ្យប្រសើរឡើងនូវការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ
និងអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលក្រោមជាតិ
»អង្គភាពអនុវត្ត
គឺជានីតិបុគ្គលដាច់ដោយឡែក
»មានតំណាងកើតចេញពីការបោះឆ្នោតផ្ទាល់តាមបែបប្រជាធិបតេយ្យ
»ធ្វើជាតំណាងរបស់អ្នកបោះឆ្នោត
»ទទួលខុសត្រូវផ្ទាល់ចំពោះអ្នកបោះឆ្នោត
និងប្រយោលចំពោះរដ្ឋាភិបាល
»តម្រូវឲ្យមានការចូលរួមពីប្រជាជន
»មានភាពជាម្ចាស់ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍។
×
វិសហមជ្ឈការ
»គោលបំណងដើម្បីបង្ខិតការទទួលខុសត្រូវរបស់រដ្ឋឲ្យនៅជិតប្រជាពលរដ្ឋ
និងធ្វើឲ្យការផ្ដល់សេវាសាធារណៈដល់ប្រជាជនកាន់តែរហ័សមានប្រសិទ្ធភាព
»អង្គភាពអនុវត្តមិនមែន
ជានីតិបុគ្គលដាច់ដោយឡែកពីថ្នាក់ជាតិទេ
»មន្ត្រីអនុវត្តកើតចេញពីការតែងតាំង
»ធ្វើជាតំណាងរដ្ឋាភិបាលថ្នាក់ជាតិ
»ទទួលខុសត្រូវផ្ទាល់ចំពោះរដ្ឋាភិបាលថ្នាក់ជាតិ
»មិនតម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋឡើយ
»អនុវត្តក្នុងនាមស្ថាប័ន
ដែលធ្វើប្រតិភូកម្ម។
សំណួរៈ អ្វីជាកតិកាសញ្ញាអន្តរជាតិ
ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌? ហើយវាមានសារៈសំខាន់អ្វីខ្លះ?
ចម្លើយៈ
កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច
និងវប្បធម៌គឺកម្រងអត្ថបទច្បាប់ដែលមានលក្ខណៈជាកិច្ចព្រមព្រៀង
ឬកិច្ចសន្យាដែលត្រូវបានរដ្ឋភាគីនីមួយៗទទួលយកដើម្បីអនុវត្តនៅក្នុងរង្វង់អធិបតេយ្យរបស់ខ្លួន
និងធានាឲ្យប្រជាជនទទួលបាននូវសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ខ្លួនក្នុងវិសាលភាពមួយដ៏ពេញលេញតាមដែលអាចធ្វើទៅបានដោយមានការទទួលស្គាល់
សេចក្ដីថ្លៃថ្នូរ សិទ្ធិស្មើគ្នាតាំងពីកំណើតដែលមិនអាចលក់ដូរផ្ទេរ ឬដកហូតបាន។
វាមានសារៈសំខាន់ដូចតទៅ៖
»ប្រជាជាតិនីមួយៗមានសិទ្ធិស្វ័យសម្រេចក្នុងការប្រកាន់គោលជំហរនយោបាយ
និងខិតខំអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
»មានសិទ្ធិចាត់ចែងដោយសេរីនូវភោគទ្រព្យធម្មជាតិរបស់ខ្លួនដោយគ្មាននរណាម្នាក់អាចដកហូតនូវមធ្យោបាយផ្ទាល់ខ្លួនសម្រាប់ចិញ្ចឹមជីវិតនោះឡើយ
»បុរស
និងស្ត្រីមានសិទ្ធិស្មើគ្នាខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
»ធានាដល់សិទ្ធិធ្វើការងាររបស់បុគ្គលគ្រប់រូបសិទ្ធិទទួលបានកម្រិតជីវភាពគ្រប់គ្រាន់សម្រាប់ផ្ទាល់ខ្លួន
និងគ្រួសារ។
»សិទ្ធិទទួលបាននូវកម្រិតសុខភាពទាំងរាងកាយនិងស្មារតី
ដូចជាកាត់បន្ថយអត្រាមរណៈ មាតានិងទារក វីធីបង្ការ ការព្យាបាល និងការត្រួតពិនិត្យជំងឺឆ្លងរាតត្បាត
ព្រមទាំងសិទ្ធិមានសន្ដិសុខផ្ទាល់ខ្លួន និងសន្ដិសុខសង្គម
»សិទ្ធិទទួលការអប់រំគ្រប់កម្រិតសិក្សា
និងទទួលបានអាហាររូបករណ៍សមតាមសមត្ថភាពរបស់ខ្លួន។
No comments: