8
សំណួរៈ តើការសំពះក្នុងប្រពៃណីខ្មែរយើងមានប៉ុន្មានបែប?
អ្វីខ្លះ? ចូរបញ្ជាក់។
ចម្លើយៈ ការសំពះក្នុងប្រពៃណីខ្មែរយើងមាន៥បែបគឺ៖
»ចុងម្រាមកណ្ដាលត្រឹមដើមទ្រូងៈ
ជាការសំពះអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដិនិងសម្រាប់អ្នកដែលមានវ័យចាស់
ដែលត្រូវសំពះតបវិញចំពោះអ្នកមានវ័យក្មេងជាង។
»ចុងម្រាមកណ្ដាលត្រឹមមាត់ៈ
ជាការសំពះអ្នកមានវ័យចាស់ជាង ថៅកែឬចៅហ្វាយនាយ។
»ចុងម្រាមកណ្ដាលត្រឹមចុងច្រមុះ
ការសំពះឪពុកម្ដាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬអ្នកមានគុណ។
»ចុងម្រាមកណ្ដាលត្រឹមចញ្ចើមៈ
សំពះទៅរកព្រះសង្ឃ ស្ដេចឬជាការថ្វាយបង្គំ ឬក្រាបបង្គំគាល់។
»ចុងម្រាមមេដៃផ្គុំលើចិញ្ចើមៈ
ជាការសំពះឥន្ទ្រ ព្រហ្ម ទេវតា អ្នកតាគឺសំពះអ្វីៗដែលខ្ពស់ហួសពីមនុស្ស។
សំណួរៈ តើចិត្តញាណជាអ្វី? សីលញាណជាអ្វី?
តើគេចែកសីលញាណជាប៉ុន្មានផ្នែក? អ្វីខ្លះ?
ការស្វែងយល់ពីសីលញាណមានសារៈប្រយោជន៍អ្វីខ្លះដល់យើង?
ចម្លើយៈ ចិត្តញាណ គឺជាសញ្ចេតនា
ឬអំពើដែលស្ដែងពីភាពពិតនៃចិត្ត វាគឺជាប្រធានវិស័យភាព
និងជាអ្នកវិភាគរាល់ហេតុការណ៍ដែលកើតមាន។
សីលញាណ
គឺជាវិទ្យាសាស្ត្រដែលសិក្សាពីនិយាមទាំងឡាយណាដែលប្រព្រឹត្តតែអំពើកុសលចៀសវាងការប្រព្រឹត្តអំពើកុសល។
សីលញាណចែកចេញជា
២ផ្នែកគឺ៖
»សីលវិនិច្ឆ័យ
គឺជាបញ្ញាញាណដែលស្ថិតនៅក្នុងខួរក្បាលមនុស្ស និងជាហេតុដែលឲ្យយើងអាចដឹងអំពីល្អ
និងអំពើអាក្រក់ ការយល់ដឹងពីករណីកិច្ចសិទ្ធិ ទំនួលខុសត្រូវ និងយុត្តិធម៌ជាដើម។
»សីលសញ្ចេតនា
គឺជាវេទនា ដែលទាក់ទងនឹងវេទនារម្មណ៍។ វាតែងកើតមានជានិច្ចជាមួយសីលវិនិច្ឆ័យគឺ
អំពើកុសល ហើយតែងស្អប់ខ្ពើមអំពើអកុសល។
ការស្វែងយល់ពីសីលញាណមានសារៈប្រយោជន៍គឺបានធ្វើឲ្យដឹងពីសកម្មភាពកុសល
និងអកុសលនៃទង្វើរបស់ខ្លួនតាមរយៈផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបញ្ញា។ ការវិនិច្ឆ័យអំពើកុសល
និងអកុសលប្រែប្រួលទៅតាមសម័យកាល អរិយធម៌ពេលវេលានិងតំបន់ទីកន្លែង។
No comments: