Privacy Policy Sitemap About Us Contact Us 7 - Study Sources

7


សំណួរៈ នៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធពីធីបុណ្យជាតិជារៀងរាល់ឆ្នាំដូចជា ពីធីច្រត់ព្រះនង្គ័ល ពិធីបុណ្យឯករាជ្យ ជាដើម។ តើការប្រារព្ធបុណ្យប្រពៃណីជាតិមានគោលបំណងយ៉ាងដូចម្ដេចខ្លះ?ចូរបង្ហាញ។
ចម្លើយៈ ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិមានគោលបំណងដូចតទៅ៖
          »ចូលរួមកសាងសមិទ្ធផលក្នុងផ្នែកសាសនា និងលើកកម្ពស់ផ្នែកសាសនា។
          »បង្ហាញពីការចេះសាមគ្គីគ្នា រួបរួមគ្នាជាធ្លុងមួយក្នុងការកសាងសហគមន៍។
          »លះបង់នូវអំពើអាក្រក់ទាំងឡាយ។
          »រំឭកនឹកគុណ និងសងគុណបុព្វការីជន។
          »ជួយបន្ធូរសតិស្មារតីឲ្យមានភាពធូរស្បើយមួយកម្រិត។
          »រក្សាបាននូវកេមរតកវប្បធម៌ដ៏ល្អរបស់ខ្មែរ។
          »ជាអន្តសញ្ញាណនៃជាតិខ្មែរ។ល។
សំណួរៈ ដើម្បីសម្រេចបាននូវសុភមង្គលគ្រួសារ តើឪពុកម្ដាយត្រូវមានលក្ខណៈសម្បត្តិ និងប្រតិបត្តិយ៉ាងដូចម្ដេចខ្លះ?
ចម្លើយៈ ដើម្បីសម្រេចបានសុភមង្គលគ្រួសារឪពុកម្ដាយត្រូវយកចិត្តទុកដាក់ និងប្រតិបត្តិតាមចំណុចមួយចំនួនដូចខាងក្រោមៈ
          »មានទំនាក់ទំនងល្អជាមួយសមាជិកគ្រួសារគ្រប់រូប ពោលគឺបង្កើតបរិយាកាសសប្បាយរីករាយ និងយល់ពីសេចក្ដីត្រូវការរបស់សមាជិកគ្រួសារ។
          »យល់ពីធុរៈសំខាន់នៃការស្រឡាញ់ និងយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារ។
          »រកប្រាក់ចំណូលដើម្បីទំនុកបម្រុងគ្រួសារ។
          »ធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍រួមនៅក្នុងគ្រួសារ។
          »ធ្វើជាគំរូល្អដល់គ្រួសារ។
          »អប់រំកូនឲ្យមានអកប្បកិរិយា និងសីលធម៌ល្អ។
          »ស្រឡាញ់កូនឲ្យបានស្មើរៗគ្នា។
          »បំពេញតម្រូវការរបស់កូនទាំងផ្លូវចិត្ត កាយសម្ភារៈឲ្យសមស្របតាមធនធាន ឬលទ្ធផលមាន។
          »ចេះស្ដាប់ហេតុផល និងមានការអត់ធ្មត់។
សំណួរៈ ការសំពះត្រូវបានប្រជាជនខ្មែរប្រើប្រាស់នៅក្នុងសង្គមខ្មែរ។ តើការសំពះគ្នានោះស្ថិតនៅក្នុងគោលបំណងអ្វីខ្លះ?
ចម្លើយៈ ឥរិយាបថដ៏ល្អប្រពៃរបស់ខ្មែរគឺការសំពះគ្នា ហើយការសំពះស្ថិតក្នុងបំណងដូចខាងក្រោម៖
          »បញ្ជាក់ពីអន្ដចរិតថ្លៃថ្នូរ សុភាពរាបសា
          »សម្ដែងឲ្យឃើញពីការចេះគួរសម និងយកចិត្តទុកដាក់
          »សម្ដែងពីការគោរពរវាងគ្នានិងគ្នាទៅវិញទៅមក
          »ការគោរពដឹងគុណចំពោះអ្នកដទៃ
          »ការទទួលរាក់ទាក់ស្វាគមន៍គ្នា
          »ការគោរពកោតខ្លាចឋានៈ បុណ្យសក្ដិ អំណាច
          »ការគោរពបូជា
          »ការគោរពបន់ស្រន់។

No comments:

Powered by Blogger.