Privacy Policy Sitemap About Us Contact Us ផ្នែក(ជ) - Study Sources

ផ្នែក(ជ)


» ជក់នឹងល្បែងតែងវិនាស ឬ(តែងហិនហោច)។
» ជនណាអេះដែលចេះគិតប្រព្រឹត្តត្រូវ ទៀងតាមផ្លូវសុភាសិតពិតប្រាកដមិនលំអៀងឃ្លៀងឃ្លាតទីពីអត្តបទ យើងសន្មត់ថារកបានដោយកម្រ។
» ជនណាស្ដាប់ត្រាប់ត្រងតាមសុភាសិត ជននោះស្ថិតក្នុងចំណោមអ្នកប្រាជ្ញប្រាយ តែងលេចឈ្មោះបោះសំឡេងឮវែងឆ្ងាយ ល្បីសុសសាយជាអ្នកប្រាជ្ញអាចចេះដឹង។
» ជនណាល្ងើលមើលឃើញតែទ្រព្យលោកិយ ជននោះមើលឃើញផ្លូវខ្លីពន់ពេកណាស់ ទ្រព្យនេះឯងតែងមិនទៀងជាងជាក់ច្បាស់ និងក្រឡាស់ផ្លាស់ជាទោសក៏សឹងមាន។
» ជនណាវេចរុំនូវក្រឹស្នា ដោយស្លឹកឈើធម្មតាឬក្រដាស ក្លិនក្រឹស្នាក៏ផ្សព្វផ្សាយពេញពាស ក្រអូបដាស់ដល់ជនអ្នកវេចនោះ។
» ជនជួកាន់យកទោសទុក្ខ ដូចកល់ជ្រូកស្រុកប៉ងអាចមន៍ ជនល្អកាន់យកគុណឧត្តម ដូចហង្សប៉ងចំចឹកទឹកដោះ។
» ជនឯណាកំចាត់ក្ដីក្រោធបាន ជននោះគ្មានសោកសាន្តក្នុងលោកិយ ព្រះឥសីសរសើរអ្នកគប្បី លះបង់ក្ដីលុបគុណគាប់សត្យា។
» អ្នកឯណាអាចផុតផរុសវាទ មិនលោភដោយពាក្យបេសុញ្ញា សប្បុរសសរសើរអ្នកនោះណា កបខន្ដីគីតិក្ខាដ៏ឧត្តម។
» ជនឯណាដឹងពាក្យពោលគួរសម និងពាក្យប្រិយភារម្យពិរោះពិត ដឹងក្ដីក្រោធភាពប្រាណប្រព្រឹត្ត ជននោះហៅបណ្ឌិតពិតក្នុងលោក។
» ជនខ្សត់ចង់ស៊ីរស់ខ្ពស់ខ្ពង់ ជនអ្នកឥតកម្លាំងអង្គចង់ចំណាប់ ជនអ្នកឥតបញ្ញាចង់ថ្លែងស័ព្ទ ជនបីនេះរាប់ទុកស្មើឆ្កួត។
» ជនអ្នកដេកចង់ក្រោកថាយប់យូរ អ្នកដើរគិតធូរថាយោជន៍ឆ្ងាយ ពាលាពុំចេះធម៌ទាំងឡាយ សង្សារវែងឆ្ងាយពីនិព្វាន។
» ជនណាតបគុណប្រយោជន៍បាន ជននោះហៅសន្ដានញាតិវង្សផៅ ជនឯណាចិញ្ចឹមបាយទឹកនៅ ជននោះលោកហៅថាជាបិតា។
» ក្ដីស្និទ្ធស្នាលក្នុងជនណាពិត ជននោះហៅថាមិត្រស្និទ្ធស្នេហា ក្ដីស្ងប់ទុក្ខមាននៅស្រីឯណា ស្រីនោះហៅថាប្រពន្ធពិត។
» ជនឯណានៅរួមប្រពន្ធកាច ឬទោសាកំណាចចិត្តឫស្សា ឬនៅផ្ទះមានពស់ពិសហានក្លា ជននោះថាជិតស្លាប់កុំសង្ស័យ។
» ជនប្រាសចាកគុណកបគ្នាច្រើន តែចម្រើនដោយក្ដីសាមគ្គីអាចផ្ចាញ់បាននៅពួកពៃរីដោយឫទ្ធិសាមគ្គីដ៏ហៅហាន។
» ខ្សែពួរដែលបុគ្គលវេញដោយស្មៅ នាំយកទៅព័ទ្ធចងដំរីបានរូបតូចពិតតែចិត្តស្ម័គ្រស្មើប្រាណ គង់ផ្ចាញ់បានរូបធំរលំអឺយ។
» ជនធ្វើការប្រញាប់ដោយខ្លួនឯង ឬចាត់ចែងប្រើគេឲ្យធ្វើផងញ៉ាំងខ្លៅអោយក្ដៅចិត្តមួរហ្មង ដោយគន្លងការរហ័សក្នុងកាលក្រោយ។
» ជនឯណាទ្រុស្ដមិត្រអស់កាលម្ដង ហើយគិតប៉ងសេពតថ្មីទៀតរ៉ា ជននោះជិតមច្ឆុរាជគឺមរណា ដូចមេលាកើតគ៌ភកូនអស្សតរ។
» ជនឯណាមាត់ក្រអូបដូចបទុម ពាក្យភិរម្យដូចជាតិចន្ទន៍ត្រជាក់តែក្នុងពោះដូចពិសមុតដូចចក្រជននោះ គួរកុំស្ម័គ្រស្មាគមឡើយ។
» ជនចាញ់ប្រហារ មិត្រសាមាថីចាញ់កុំប្រាជ្ញ ស្រីកំណាចចាញ់កំណាញ់រោគាកាញ់ចាញ់បាយតិច។១. សមាថីអ.ថ សាម៉ា (មកពីសំ សមថី សមមត្ថ) អង់អាច, បានការ, ស្ទាត់។
» ជនពាលដល់ពេលកើតកលិយុគ ទេវតាអោយទុក្ខចាំផ្ដន្ទា ពួកប្រាជ្ញសប្បុរសកាន់ធម្មា ដល់ពេលទុក្ខាទេវតាជួយ។
» ជនពាលសាមាន្យ ឃោរឃៅឈ្លានពានមិនមានមេត្តា ជននោះតែជួបនឹងទុក្ខទោសា ឈឺចាប់ខ្លោចផ្សារមិនដែលចៀសបាន។
» ជនណាពោលភាសាដទៃស្និទ្ធ យូរទៅជាប់ចិត្តភ្លេចពាក្យខ្លួន ភ្លេចជាតិសាសនានិងច្បាប់ក្បួន ដូចក្រពើចួនវង្វេងបឹង។
» ជនណាដឹងគួរសម ដឹងអភិរម្យពាក្យពោលពិត មិនខឹងក្រោធក្រៅក្រឹត្យជននោះពិតជាអ្នកប្រាជ្ញា។
» ជនណាខំព្យាយាមរៀនមុន បន្ទាន់តែវ័យខ្លួនតែសព្វថ្ងៃ ជននោះលោកចាត់ជាប្រុសថ្លៃ វិសេសប្រពៃគួរត្រាប់តាម។
» ជនណាទ្រាំអត់ ខន្ដីសង្កត់ រក្សាមារយាទ មិនខឹងផ្ដេសផ្ដាស ពួកបណ្ឌិតជាតិ សរសើរជាអាទ៍ ថាអ្នកធ្ងន់ធ្ងរ។
» ជនណាកើតក្នុងត្រកូលខ្សត់ អ្នកខ្សត់សម្បត្តិហើយប្រាថ្នាធំ ចង់បានជាស្ដេចសោយរាជ្យស្ដុកស្ដមភ ហេតុនេះនឹងនាំអោយអន្តរាយ។
» ជនដែលប្រាសចាកគុណ ចាត់ថាស៊ុនថាអាប់យស ទោះមានត្រកូលខ្ពស់ នឹងមានយសក៏មិនសម។
» ជនដែលធ្វើអំពើល្អបរិសុទ្ធស្អាត មិនប្រមាទធ្វេសប្រហែសការគ្រប់យ៉ាងជននោះឯងតែងសត្រូវនឹងពួកម្ខាង ដែលកសាងតែកម្មពៀរជាអកុសល។
» ជនដែលចេះសាស្ត្រា ទោះត្រកូលក្រ ទាបក៏ចាត់ទុកថាល្អ ទេវតាក៏បូជាផង។
» ជនខ្លៅទៅជាប្រាជ្ញ ដោយត្រឹមអាចមានប្រាជ្ញ ចេះមូលសូត្រ​ឯណាក៏ចាត់ថាជាបណ្ឌិត។
» ជនណាមានជាតិព្រមភាសា ភ្លេចជាតិអាត្មាភាសាខ្លួន ដូចមេអំបៅភ្លេចដង្កូវក្បួន គាប់ចួនចូលវង្សតិរច្ឆានសត្វ។
» ជនណាបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ ពួកស្មូមឬអ្នកដទៃៗដោយមុសាវាទឃ្លាតពាក្យប្រពៃ នោះប្រធាននៃសេចក្ដីវិនាស។(បរាភវសូត្រ)
» ជន្មជីវិតមិតដើរលឿន គ្រឿនទៅមុខមិនថយក្រោយ បណ្ដោយទុកចាំយើងទេ ម្ដេចក៏យើងនៅតែស្ពឹកមិននឺកគ្នេរ ត្រិះរិះរេបំពេញកិច្ចល្អអ្វីសោះ។
» ជនអ្នកប្រព្រឹត្តល្បែងបីប្រការ ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ ធ្វើទ្រព្យខ្លួនមានអោយអន្តរាយ ការល្បែងទាំងឡាយនេះនាំវិនាស។(បរាភវសូត្រ)
» ជន្លេនសត្វពូជប្រេត ស៊ីមិនឆ្អែតតាមសំណាង ផែនដីធំអស់យ៉ាងស៊ីខាងៗខ្លាចអស់ដី។
» ជាងទងស៊ីរកកំបែក ជាងដែកស៊ីហែកនឹងដៃ ឬ(នឹងមាត់)ជាងមិនកើតទៅបន្ទោសឯដែក។
» ជាតិក្អែកគោគកុំត្រាប់ក្អែកទឹក រុក្ខាព្រៃព្រឹក្សាកុំត្រាប់សត្វ ពួករាស្ត្រកុំត្រាប់ត្រកូលខ័ត្តីយ៍ មហាក្សត្រកុំត្រាប់ប្រជារាស្ត្រ។
» ជាតិកែវមណីល្អឆើត មិនដែលកើតសត្វថ្មភ្នំ គុជមានថ្លៃឧត្តម មិនមានសត្វសព្វជេន្ទជ័យ។
» ជាតិមនុស្សពាលពោលពាក្យមិនពិត កុំយកធ្វើមិត្តខាតរបស់មនុស្សសុចរិតចិត្តសប្បុរស ស្រឡាញ់អោយស្មោះចិត្តអោយរស្មី។
» ជាតិជាកូនប្រុស ធ្វើទាហានស្មោះ និន្ទ្រាលើពូក ឆីបាយក្រហមជាតិគោគធ្លក លីបាវសាងលោក ស្លាប់ក្រោមទង់ជ័យ។
» ជាតិពាលមិនដឹងគួរ គ្មានគេសួរសាកចង់ជាក់ ឆ្លើយឆ្លងផងរាក់ទាក់ក្បួនហីនលក្ខណ៍ធ្លាក់លើខ្លួន។ (លោកនិត)
» ជាតិទាពូទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។
»​ ជាតិពាលឃើញពាលចូលគ្នាបាន ពូជសិង្គាលប្រាណមិនឆីគ្នា ពូជចោរយកចោរជាមិត្រភ្ងា បណ្ឌិតសោភាគប់សប្បុរស។
» ជាតិជាអ្នកជា ស្ងាត់ស្ងៀមកិរិយា មិនចេញក្អេងក្អាង ឯសន្ដានពាលចេញឫកអាងយ៉ាងភ្លាត់ស្នៀតស្រទាង ព្រោះពុសមិនឈប់។ (១.​ អាងយ៉ាង ពាក្យយួន «ក្អេងក្អាង»)
» ជាតិមនុស្សទោះថោកទាប មិនចោលភាពពីម៉ែឪ ពាក្យមនុស្សវែងជាផ្លូវ ស្រូវច្រើនខួបខូចអង្ករ។
» ជាតិខ្លឹមចន្ទន៍ត្រជាក់ក្នុងលោកា ដូចចន្ទ្រាត្រជាក់លើសខ្លឹមចន្ទន៍ សុភាសិតសប្បុរសពោលធម្មក្ខន្ធ ត្រជាក់លើសខ្លឹមចន្ទន៍និងចន្ទ្រា។
» ជាតិអ្នកទាបភាពជាអ្នកតូច សំដីខ្ពស់ឥតប្រាជ្ញាក្លាយសប្រកាសថ្លែងពាងក្អមទឹកមិនពេញក្រឡកគ្រលែង មេគោឯងទឹកដោះតិចគេចធាក់ក្រាញ។
» ជាតិខ្លឹមចន្ទន៍ទោះស្វិតក្រៀមក្រញង់ មិនលះបង់ក្លិនក្លែបសុគន្ធា ដំរីសារទោះចូលសឹកយុទ្ធនា មិនលះបង់លីលាល្គងក្រាយ។
» ជាតិអំពៅទោះនៅក្នុងយន្តគាប មិនលះបង់សភាពរសផ្អែមសាយ ជាតិបណ្ឌិតទោះមានទុក្ខក្នុងកាយ មិនជិនណាយលះបង់ព្រះធម៌ថ្លៃ។
» ជាតិអំពៅរសផ្អែមវិសេសខ្លាំង ក្នុងមួយថ្នាំងកង់ៗដោយលំដាប់ តាំងពីចុងដល់គល់រសផ្អែមជាប់ លោកិយជាប់ចិត្តចង់ភោក្ដា។
» សប្បុរសជាតិជាមិត្រប្រពៃ មានឧបមេយ្យដូចអំពៅផ្អែមពិសារ ជាតិជនទ្រុស្ដមិត្រមានឧបមា ដូចអំពៅត្រូវផ្កាវិបរិតរស។
»​ ជាតិកំជិលសិល្បសាស្ត្រឯណាមាន សិល្បសាស្ត្រខាងទ្រព្យសម្បត្តិអន្ដរធាន សម្បត្តិគ្មានញាតិមិត្រឥតមានរវល់ ឥតមិត្រត្រេកមេត្រីក្ដីសុខគ្មាន ឥតសុខសាន្តគ្មានបុណ្យគ្មានកុសល ឥតបុណ្យយោគសិវមោក្ខទៅមិនដល់ ចុះក្នុងកលកាមភពជប់ជាប់ហោង។ (លោកនីតិ)
» ជាតិបណ្ឌិតពិតពេញប្រាជ្ញត្យក្ស គ្មានគេស្ម័គ្រសាកសួរការនានា ដូចស្គរធំឥតគេដំគោះវាយវា បើគេសួរកាលណាដូចភ្លៀងធ្លាក់។
» ជាតិពាលពិតឥតគេសួរឬសាសង់ ក៏លាន់កងរំពងពោលឥតអាក់និយាយច្រើនកើនហួសជ្រួសដំណាក់ ចុះក្នុងក្បួនហិនលក្ខណ៍ធ្លាក់សព្វកាល។
» ជាតិប្រាជ្ញនៅជិតបណ្ឌិតប្រាជ្ញ មួយរំពេចក៏អាចចេះធម៌អាថ៌ ដូចអណ្ដាចដឹងរសនៃអាហារ ជូរចត់ខារហឹរប្រៃអាចដឹងបាន។
» ជាន់ជើងចោរឬ (ដូចជាន់ជើងចោរ)។
» ជាប់ជ្រួសច្រវាភ័ក្ត្រស្រស់ស្រាយ គួរខ្លាចខ្លួនក្លាយជាក្លៀវក្លា វង្វេងផ្លូវមិនសួរនរណា តនឹងបច្ចាឥតអាវុធ។
» ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។
» ជិងចក់ផ្លាស់ពណ៌តាមកន្លែង ពួកជនពាលតែងផ្លាស់មារយាទ ដោយការចូលជិតបណ្ឌិតជាតិ គង់ប្រែបទបានយល់ខុសត្រូវ។
» ជុះអាចម៍ក្ដាប់ ឬ(កំណាញ់ជុះអាចម៍ក្ដាប់)។
» ជុះអាចម៍កប់ដូចខ្លា ឬឆ្មា (មនុស្សលាក់គនួច ឬលាក់ពុត)។
» ជួញជិតជាជាងជួញឆ្ងាយ ជួញក្បែររៀងអាចរក្សាប្អូនស្រី ឬ (ចិញ្ចឹមប្អូនស្រី)។
» ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់ ខ្លាចបាត់អោយផ្ចិតផ្ចង់ ប្រុងថែទាំអោយមាំមួន។
» ជើងក្រោយដោយជើងមុខ។
»​ ជើងបួនគង់មានជ្រុល អ្នកចេះពេញផ្ទុលគង់មានជ្រួស។ (ផ្ទុល ឬផ្នូរ «ដំបូលរទេះ» ក្នុងទីនេះសំដៅ ច្រើន ជ្រៅជ្រះពេញបន្ទុក)។
» ជើងជា ស្មារឹង។
» ជឿជនសុភាព ឫករាបទាបពាក្យពីរោះ តែងមានសោមគ្រោះ មានកេរ្ដិ៍ឈ្មោះក្រអូបសាយ។
» ជោគបោកអ្នកផង អោយនិកប៉ុនប៉ង ចង់ពឹងតែជោគ មិនខំរកស៊ី អោយកើតមានភោគ ទាល់ក្ររកជោគ ជោគផាយចោលបាត់។
» ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
» ជ្រងោប៉ុនក្បាលអារក្ស ឬ(ធំប៉ុនក្បាលអារក្ស)។
» ជ្រង៉ោប៉ុនគល់ មិនយល់ប៉ុនសក់។
» ជ្រាយរអៀចដូចបបរឈ្មោល។
» ជ្រូកស្លាប់ព្រោះសាច់។
» ជ្រើមដូចមហាត។
» ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។
» ជ្រៃមិនដែលលាការរួមរឹត បណ្ឌិតមិនដែលរាចាកធម្មា ខ្លាមិនដែលរាខ្លាចម្រឹគា ជនពាលាមិនដែលរាខ្លាចអាក្រក់។
» ជ្រៃពុតអាក្រក់ក្រៃ គួរដោះដៃចេញពីជ្រៃ។
» ជ្រៃស្នាយកន្ទ្រាញ និងកុកស​ កុំត្រេកអរ ធ្វើត្រាប់តាម។
» ជ្រៅទឹកជ្រៅដីមិនជាជ្រៅអ្វីគង់មានទៅដល់ ឯគំនិតជ្រៅ ជ្រៅឆ្ងាយសែនសល់ជ្រៅទៅមិនដល់គ្មានទីបំផុត។
» ជ្រៅតែមាត់ គំនិតរាក់កំភែល។
» ជ្រៅដូចក្ដិតចាន។
» ជ្រះថ្លាក្នុងការល្អ គួរត្រេកអរជ្រះថ្លាចុះ ជ្រះថ្លាក្នុងការខុស កុំបណ្ដុះជ្រះថ្លាឡើយ។
» ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។
» ជ្រះថ្លាដូចទឹកភក់។

No comments:

Powered by Blogger.