ផ្នែក(ញ)
ញ
» ញញឹមស្មើរ សើចស្ទើរ សំដីពិរោះ ការណ៍ទាំងនេះចូរប្រយ័ត្ន។
» ញញួរប្រើកើតព្រោះមានដង អ្នកផងបានខ្ពស់ព្រោះអ្នកធំ
ដូចពេជ្រមានមាសប្រាក់ស្រោបរុំ ទើបបានឧត្តមស្គាល់ថាពេជ្រ។
» ញាក់ដូចគោក្របី នាំអោយខូចក្ដីរាប់អាន។
» ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។
» ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។
» ញាប់តែពាក្យ ទ្រគាកស្លាប់ឈឹង ឬ(ទ្រគាកងាប់ស្ដូក)។
» ញាប់ដូចឆ្កែអេះ។
» ញ៉ាមដូចក្ដាមស៊ីអាចម៍។
» ញឹកណាស់ដំរីចេញរួច ជាលភ្នែកក្រួចដាក់ទឹកមិនលេច។
» ញៀននឹងល្បែងតែងហិនហោច។
» ញៀននឹងល្បែងតែងបង់យស។
» ញៀននឹងស្រីចំណីទុក្ខ។
» ញៀននឹងបៀរ គឃៀរស្លៀកពាង។
» ញៀននឹងបៀរប៉ោ អស់ខោអស់អាវ។
» ញៀននឹងស្រា ដេកផ្ងារក្នុងផ្លូវ។
» ញៀននឹងលាភ ថោកទាបដូចសត្វ។
No comments: