ផ្នែក(ង)
ង
» ងប់នឹងកូនប្រពន្ធទ្រព្យ ព្រះថាអភ័ព្វព្រោះជាប់ចំណងជើង។
» ងប់នឹងញាតិឃ្លាតច្បាប់។
» ងប់នឹងមាសប្រាក់ខូចយសសក្ដា។
» ងប់នឹងប្រុសខូជព្រហ្មចារី។
» ងប់នឹងស្រីចំណីទុក្ខ។
» ងប់នឹងល្បែងតែងវិនាស។
» ងប់នឹងស្រាខូចស្មារតី។
» ងប់នឹងពាក្យសរសើរគេថាភ្លើ។
» ងប់នឹងពាក្យបង្អាប់ស្លាប់គំនិត។
» ងប់នឹងស័ក្ដិយសស្អុយទាំងអស់ក្នុងលោកិយ។
» ងប់នឹងជំនឿរឿគំនិត។
» ងាប់ដើម្បីជាតិមាតុភូមិ ទេវតាឥន្ទ្រព្រហ្មចោមអោយពរ។
» ងាប់ខ្លួន សមសួនជាងងាប់កេរ្ដិ៍ឈ្មោះ។
» ងាប់គំនិត ងងឹតដល់ស្លាប់។
» ងាប់ទាំងរស់ ស្អុយទាំងស្រស់។
» ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្ដី។
» ងាប់នឹងស្រី ចង្រៃមួយជាតិ។
» ងាប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
» ងាប់នឹងសំដីដូចត្រីកំភ្លាញ។
» ងាប់នឹងអាចម៍ឯង ជាក់ស្ដែងដូចខ្វែក។
» ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង។
» ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី។
» ងាប់នយោបាយ ព្រោះស្ដាយលាភ។
» ងាប់ស្ដូកដូចឃ្លោកទុំ។
» ងាយមិនក្រៃណានឹងបាន មានមិនក្រៃណានឹងអ្នកបានសុខ
ចេះក្ដីមិនក្រៃណានឹងម្ចាស់ស្រុក។
» ងើបស្កក ឱនដាក់គ្រាប់ ឬ(ងើយ....)។
No comments: